/ / /

លោក ហ៊ុយ សំណាង មេឃុំកណ្តោលបានដឹកនាំមេភូមិសុវណ្ណាបៃតងចូលរួមសម្របសម្រួល ស្តីពីកិច្ចសន្យាគម្រោងចិញ្ចឹមគោរបស់អង្គការមូលនិធិអាស៊ាន ដើម្បីការអប់រំ និងអភិវឌ្ឍន៏ ជូនប្រជាពលរដ្ឋខ្មែរឥស្លាម ចំនួន១០គ្រួសារ ក្នុងភូមិសុវណ្ណាបៃតង

លោក ហ៊ុយ សំណាង មេឃុំកណ្តោលបានដឹកនាំមេភូមិសុវណ្ណាបៃតងចូលរួមសម្របសម្រួល ស្តីពីកិច្ចសន្យាគម្រោងចិញ្ចឹមគោរបស់អង្គការមូលនិធិអាស៊ាន ដើម្បីការអប់រំ និងអភិវឌ្ឍន៏ ជូនប្រជាពលរដ្ឋខ្មែរឥស្លាម ចំនួន១០គ្រួសារ ក្នុងភូមិសុវណ្ណាបៃតង ក្រោយកិច្ចប្រជុំ និងមានការសម្របសម្រួលពីអាជ្ញាធររួចមកតំណាងអង្គការមូលនិធិអាស៊ានដើម្បីការអប់រំនិងអភិវឌ្ឍន៍ បានធ្វើកិច្ចសន្យាជូនប្រជាពលរដ្ឋ និងប្រគល់ថវិកាជូនគ្រប់ចំនួនគ្រួសារ និងដកយកកិច្ចសន្យានោះត្រឡប់មកវិញនៅពេលដែលប្រគល់ប្រាក់ជូនប្រជាពលរដ្ឋរួចក្នុងរយៈពេលឆាប់ៗនេះ ដោយមិនកំណត់ថ្ងៃ ស្ថិតនៅភូមិសុវណ្ណាបៃតងឃុំកណ្ដោល ស្រុកបូទុមសាគរខេត្តកោះកុង។

ប្រភព៖រដ្ឋបាលឃុំកណ្តោល

—————————————

ថ្ងៃព្រហស្បតិ៍ ១ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    15/06/2026

    លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ និងជម្រាបជូនអំពីព័ត៌មានគម្រោងអាជីវកម្មខ្សាច់លើផ្ទៃទំហំ ១០៥,៣៨ហិកតា ស្ថិតនៅក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញ តាមដងព្រែកកោះប៉ោ ភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង របស់ក្រុមហ៊ុន អេស៊ា អេនើជី អ៊ិនធើ ណេសិនណល ឯ.ក

  • ហេង គីមឆន/
    15/06/2026

    លោកវរសេនីយ៍ទោ លី សេរីវុធ ស្នងការរង តំណាងលោកឧត្តមសេនីយ៍ទោ ស្នងការ បានដឹកនាំ​ ជំនាញ​ពាក់ព័ន្ធ​ និងលោកអធិការនគរបាលក្រុង-ស្រុក ព្រមទាំង​លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង​ ២៩​ ឃុំ​សង្កាត់​ អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្ដីពីគោលបំណង និងនីតិវិធីនៃការដោះលែងដោយមានលក្ខខណ្ឌ

  • មន្ទីរបរិស្ថាន/
    15/06/2026

    សកម្មភាពមន្រ្តីឧទ្យានុរក្ស ល្បាតនិងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្រ្តខេត្តកោះកុង

  • មន្ទីរបរិស្ថាន/
    15/06/2026

    មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃពាមក្រសោប រួមជាមួយលោក ហ្វាចា រ៉ាម៉ាត់ហាណា (Fajar Ramadhana) អ្នកជំនាញ GIS នៃក្រុមហ៊ុន Climate+ និងតំណាងបុគ្គលិកក្រុមហ៊ុនប្រចាំកម្ពុជា បានចុះពិនិត្យស្ថានភាពទូទៅនៃការអភិវឌ្ឍគម្រោងរេដបូក (REDD+) នៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោប និងតំបន់រ៉ាមសារកោះកាពិ ក្នុងភូមិសាស្ត្រខេត្តកោះកុង

  • ហេង គីមឆន/
    15/06/2026

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណ ចំពោះ លោក សុខ ភិរម្យ អភិបាល នៃគណៈអភិបាលស្រុកមណ្ឌលសីមា ដែលបានជួយឧបត្ថម្ភថវិកា ចំនួន ៥០០ ០០០រៀល ដល់យុវជនក្រុមភ្លេងកាយរិទ្ធខេត្តកោះកុង ចូលរួមប្រកួត នៅថ្នាក់ជាតិលើកទី៣

  • រដ្ឋបាលស្រុកបូទុមសាគរ/
    15/06/2026

    ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្តីរាជការ នៃរដ្ឋបាលស្រុកបូទុមសាគរ បានធ្វើការគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃចន្ទដើមសប្តាហ៍