/ / / / /

រដ្ឋបាលខេត្តកោះកុង ផ្ញើសារគោរពជូនពរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងឱកាសចម្រើនជន្មាយុ គម្រប់ ៧៣ឆ្នាំឈានចូល ៧៤ឆ្នាំ

រដ្ឋបាលខេត្តកោះកុង ផ្ញើសារគោរពជូនពរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងឱកាសចម្រើនជន្មាយុ គម្រប់ ៧៣ឆ្នាំឈានចូល ៧៤ឆ្នាំ។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានខិតខំយកចិត្តទុកដាក់លើកិច្ចការនយោបាយនីតិរដ្ឋ និងសិទ្ធិមនុស្ស ដើម្បីពង្រឹងអភិបាលកិច្ចល្អ កិច្ចការពារសន្តិសុខ និងការអភិវឌ្ឍប្រទេសជាតិ សំដៅបម្រើដល់ឧត្តមប្រយោជន៍ជាតិ និងមាតុភូមិ។

យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សា ប្រទានពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូនដល់ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមបានប្រកប ដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកបូទុមសាគរ/
    01/10/2026

    លោកស្រី អិន សោភ័ណ្ឌ សមាជិកក្រុមប្រឹក្សា ជាប្រធាន គ ក ស កស្រុកបូទុមសាគរ លោកស្រី អិន សុភី អភិបាលរងស្រុក ជាអនុប្រធាន គ.ក.ស.ក បានដឹកនាំ សមាជិក គ.ក.ស.ក និង គ.ក.ន.ក បានចុះសួរសុខទុក្ខ លោកស្រី​មឿន​ សាក់លាប អាយុ39ឆ្នាំ ដែលជីវភាពទីទាល់ក្រ ហើយ​ កំពង់មានផ្ទៃពោះរស់នៅភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង

  • ហេង គីមឆន/
    01/10/2026

    លោកឧត្តមសេនីយ៍ត្រី ស៊ុន ឃៀម ស្នងការស្តីទី និងកងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកោះកុង អញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី ៥ របស់ស្នងការដ្ឋាននគរបាលខេត្តកោះកុង នៅវត្តអម្ភទិយារាម (ហៅ វត្តព្រែកស្វាយ) ស្ថិតនៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • ហេង គីមឆន/
    01/10/2026

    លោកឧត្តមសេនីយ៍ត្រី មាស អេលីន ស្នងការរង ផែនការងារអន្តោប្រវេសន៍ តំណាងលោកឧត្តមសេនីយ៍ទោ ស្នងការ អញ្ជើញចូលរួមកិច្ចប្រជុំប្រចាំខែកញ្ញា និងលើកទិសដៅការងារខែតុលា ឆ្នាំ២០២៦ របស់ក្រុមពត៌មានទាន់ហេតុការណ៍(HOTLINE) ជាមួយជនបរទេស ប្រចាំនៅ ព្រះរាជាណាចក្រកម្ពុជា

  • ហេង គីមឆន/
    01/10/2026

    លោក ឈិត រតនៈ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ជាអធិបតី ដឹកនាំកិច្ចប្រជុំ ពិភាក្សា អំពីបញ្ហាព្រំប្រទល់រដ្ឋបាលឃុំជីផាត ស្រុកថ្មបាំង និងឃុំជីខលើ ស្រុកស្រែអំបិល

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    01/10/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានអញ្ជើញចូលរួមអបអរសាទរ ខួបលើកទី២៨ ទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦

  • មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ/
    01/10/2026

    ប្រកាស ស្តីពីការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៧