រដ្ឋបាលឃុំថ្មស បានបើកកិច្ចប្រជុំវិសាមញ្ញក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ក្រោមអធិបតីភាពលោក អិក កួន ប្រធានក្រុមប្រឹក្សាឃុំ និងមានការអញ្ជើញចូលរួមពី លោក/លោកស្រី សមាជិកក្រុមប្រឹក្សាឃុំ ប្រធាន អនុ សមាជិកគ្រប់ភូមិ។
កិច្ចប្រជុំមានរបៀបរាវារៈដូចខាងក្រោម ÷
១.ពិនិត្យពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបៀបរវារៈ
កិច្ចប្រជុំវិសាមញ្ញ
២.ការស្រង់ទិន្នន័យប៉ាន់ស្មាន
– អ្នកទើបគ្រប់អាយុ ១៨ឆ្នាំ
– អ្នកមិនធ្លាប់បានចុះឈ្មោះ
– និងការស្រង់ទិន្នន័យអ្នកស្លាប់ដែលមានឈ្មោះ ក្នុងបញ្ជី
បោះឆ្នោត
៣.ការស្រង់ស្ថិតិប៉ាណូនិងស្លាកយីហោផ្សព្វផ្សាយ
ពាណិជ្ជកម្ម
៤.បញ្ហាផ្សេងៗ
ប្រភព:រដ្ឋបាលឃុំថ្មស
—————————
ថ្ងៃព្រហស្បតិ៍ ១កើត ខែស្រាពណ៍
ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ថ្មស, ថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ២០២៣









