ថ្ងៃចន្ទ ១៣ រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣
August 14, 2023
លោកវេជ្ជបណ្ឌិត ម៉ក់ គីមលី អនុប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានចូលរួមបេីកវគ្គបណ្តុះបណ្តាលបន្តស្តីពីសំណុំសកម្មភាពជាសារវ័ន្តនៃជំងឺមិនឆ្លងរយៈពេល៥ថ្ងៃ ដែលមានមន្ត្រីមណ្ឌលសុខភាពចំនួន១២នាក់បានចូលរួម ក្រោមគម្រោងអង្គការសុខភាពពិភពលោក(WHO) ដែលវគ្គបណ្តុះបណ្តាលបន្តនេះបានធ្វេីនៅស្រុកប្រតិបត្តិស្មាច់មានជ័យ។ វគ្គនេះបានផ្តោតសំខាន់លេីជំងឺមិនឆ្លង២ ដែលកំពុងតែមានហានិភ័យខ្ពស់លេីអត្រាឈឺនិងស្លាប់ គឺជំងឺលេីសសម្ពាធឈាម និងជំងឺទឹកនោមផ្អែម ។