លោក សាង ស៊ីណេត អភិបាលស្រុករង តំណាងលោកអភិបាលស្រុកអញ្ជើញចុះពិនិត្យទីតាំងដែលរងផលប៉ះពាល់ដោយទឹកភ្លៀងធ្លាក់ខ្លាំង នៅភូមិថ្មស ឃុំថ្មស តាមការចុះពិនិត្យជាក់ស្តែងឃើញថា:
១/ទីតាំងផ្លូវចាស់នៅក្នុងភូមិខាងក្រោយសាលាបឋមសិក្សាថ្មសរងការខូចខាតច្រើនកន្លែង ហើយរដ្ឋបាលឃុំនឹងសិក្សាគម្រោងជួសជុល ដោយប្រើប្រាស់មូលនិធិថវិកាឃុំឆ្នាំ២០២៤
២/សំរាមរាយប៉ាយនៅខាងក្រោយសាលាបឋមសិក្សាថ្មសជាក់ស្តែង កន្លងមកលោកគ្រូនាយកសាលាបានរុះរើទីតាំងឡដុតសំរាមដើម្បីសាងសង់សង់អាគារថ្មី ដោយសាររដូវវស្សាភ្លៀងខ្លាំងទើបលោកពុំទាន់អាចរកទីតាំងទុកដាក់សម្រាបានត្រឹមត្រូវ ប៉ុន្តែថ្ងៃនេះលោកនឹងរៀបចំប្រមូលសំរាម និងសម្អាតទីតាំងប្រមូលសម្រាមនេះអោយបានស្អាតឡើងវិញ ។
ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
===============
ថ្ងៃអង្គារ ១៤ រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ថ្ងៃនេះ ជាថ្ងៃកោរ August 15, 2023








