ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារស្នាក់នៅមណ្ឌលសុខភាពតានូន ទទឹង ៧ម៉ែត្រ បណ្ដោយ ២៧ម៉ែត្រ ស្មើនឹង ៤បន្ទប់ដែលជាអំណោយដ៏ថ្លៃថ្លា របស់សប្បុរសជនកូរ៉េ Rotary international district 3750 ក្រោមគណៈអធិបតី:- ឯកឧត្ដម ចៅ ភិរិទ្ធិ អគ្គនាយករង នៃអគ្គនាយកដ្ឋាន សម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំតានូន លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងលោក Chae Gyu Am អគ្គនាយក Rotary International District 3750 ដោយមានអញ្ជើញចូលរួមជាគណៈអធិបតីរួមមាន: ពីសំណាក់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន ក្រុមការងារថ្នាក់ជាតិ ក្រុមការងារថ្នាក់ខេត្ត ក្រុមការងារថ្នាក់ស្រុក ចុះមូលដ្ឋានឃុំតានូន ប្រតិភូសប្បុរសជនកូរ៉េ Rotary International District 3750 លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង លោកស្រីប្រធានក្រុមប្រឹក្សាស្រុក លោក សាង ស៊ីណេត អភិបាលរងស្រុក តំណាងលោកអភិបាលស្រុក និងអញ្ជើញជាភ្ញៀវកិត្តិយសរួមមាន លោកនាយករដ្ឋបាលសាលាស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោកមេឃុំទាំង៤ នៃស្រុកបូទុមសាគរ ការិយាល័យនៃរដ្ឋបាលស្រុកបូទុមសាគរ ក្រុមប្រឹក្សាឃុំតានូន មេភូមិ អនុភូមិ សមាជិកភូមិទាំង៤នៃឃុំតានូន លោកគ្រូ អ្នកគ្រូ យុវជន ស.ស.យ.ក ឃុំសិស្សានុសិស្ស និងប្រជាពលរដ្ឋ សរុបចំនួន ៤០០នាក់ ស្រី១៧៩នាក់ និងមានពិធីចែកអំណោយដល់ សមាជិក សមាជិកា ដែលបានចូលរួមក្នុងពិធីសម្ភោធអគារស្នាក់នៅមណ្ឌលសុខភាពតានូន ដែលជាអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តម ចៅ ភិរិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំតានូន ។
ប្រភព:រដ្ឋបាលឃុំតានូន
—————————
ថ្ងៃអាទិត្យ ១២រោចខែទុតិយាសាឍ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនិងថ្ងៃទី ១៣ខែសីហា ឆ្នាំ២០២៣








































