លោក ពេជ្រ សិលា អភិបាលរងស្រុកបូទុមសាគរ តំណាងឲ្យលោក ក្រូច បូរីសីហា បានបើកកិច្ចប្រជុំសម្របសម្រួល នៅសាលាឃុំថ្មស និងចុះពិនិត្យទីតាំងរលំដើមដូង និងតម្រងព្រំដី ដែលមានបញ្ហាជាមួយអ្នកជាប់ព្រំជាក់ស្តែង ស្ថិតនៅភូមិចម្លងគោ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង មានការចូលរួមពីអាជ្ញាធរ ភូមិ ឃុំ និងភាគីពាក់ព័ន្ធ។
ក្រោយពីធ្វើការសម្របសម្រួលគ្នារួចមក ភាគីទាំងពីរបានយល់ព្រមឯកភាពគ្នា តាមការសម្របសម្រួលរបស់ក្រុមការងារ។
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
==================
ថ្ងៃសុក្រ ១០ រោច ខែទុតិយាសាឍ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣
August 11, 2023
វេលាម៉ោង ១០:០០ នាទីព្រឹក










