លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានបើកកិច្ចប្រជុំសម្របសម្រួលបញ្ហាទំនាស់ដីធ្លី ស្ថិតនៅភូមិអណ្ដូងទឹក ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង មានការចូលរួមពីអាជ្ញាធរ ភូមិ ឃុំ និងភាគីពាក់ព័ន្ធ។
ក្រោយពីធ្វើការសម្របសម្រួលគ្នារួចមក ភាគីទាំងពីរពុំបានយល់ព្រមឯកភាពគ្នាទេ។
ដូចនេះលោកប្រធានអង្គប្រជុំ បានទុកពេលភាគីទាំងពីរ គិតពិចារណា ពិគ្រោះ យោបល់គ្នា និងរៀបចំកិច្ចសម្របសម្រួលលើកទី២នៅពេលក្រោយ នៅ សាល ប្រជុំអាគារ”ខ” សាលាស្រុកបូទុមសាគរ។
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
====================
ថ្ងៃពុធ ៨ រោច ខែទុតិយាសាឍ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣
វេលាម៉ោង ៩:០០ នាទីព្រឹក









