រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី លិ ឡាំង មេឃុំកោះកាពិ បានដឹកនាំកិច្ចប្រជុំស្តីពី ការត្រៀមលក្ខណៈសម្បត្តិសម្រាប់ការប្រជុំពិគ្រោះយោបល់ រៀបចំផែនការកែលម្អគុណភាពការងារ សម្រាប់មូលនិធិគាំទ្រការផ្តល់សេវាឃុំ សង្កាត់ CS SDG នៃគម្រោងអាហាររូបត្ថម្ភនៅកម្ពុជា ។

ថ្ងៃអង្គារ ៧រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនិងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ លោកស្រី លិ ឡាំង មេឃុំកោះកាពិ បានដឹកនាំបើកកិច្ចប្រជុំស្តីពី ការត្រៀមលក្ខណៈសម្បត្តិសម្រាប់ការប្រជុំពិគ្រោះយោបល់ រៀបចំផែនការកែលម្អគុណភាពការងារ សម្រាប់មូលនិធិគាំទ្រការផ្តល់សេវាឃុំ សង្កាត់ CS SDG នៃគម្រោងអាហាររូបត្ថម្ភនៅកម្ពុជា

     សមាសភាពចូលរួមមាន៖

     លោកស្រី សេង គីមហ៊ួន នាយករង រដ្ឋបាលស្រុកកោះកុង

     សមាជិកក្រុមប្រឹក្សាឃុំ  ស្មៀនឃុំ ជំនួយការរដ្ឋបាលឃុំ ជំនួយការហិរញ្ញវត្ថុឃុំ  អាជ្ញាធរភូមិ ប្រធានប៉ុស្តិ៍សុខភាព ក្រុមទ្រទ្រង់សុខភាពភូមិ និងប្រជាពលរដ្ឋ សរុបចំនួន ២៣នាក់ ស្រី១២នាក់ នៅសាលាឃុំកោះកាពិ ៕

អត្ថបទទាក់ទង