ព្រឹកថ្ងៃសុក្រ ១១កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣។
នៅព្រឹកថ្ងៃសុក្រ ១១កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ មន្ទីរពេទ្យង្អែកខេត្តកោះកុង បានរៀបចំការបណ្តុះបណ្តាលវេជ្ជសាស្ត្របន្ត(CME) ប្រចាំសប្តាហ៍ ក្រោមប្រធានបទ: ការធ្លាក់ឈាមក្រោយសម្រាលកូន (Hémorragie du post partum ) ដែលធ្វើបទបង្ហាញដោយលោកស្រីវេជ្ជបណ្ឌិត សៀង ពិសី ប្រធានផ្នែកសម្ភព-រោគស្ត្រី មន្ទីរពេទ្យបង្អែកខេត្តកោះកុង និងមានវត្តមានថ្នាក់ដឹកនាំ និងមន្ត្រី-បុគ្គលិកតាមបណ្តាផ្នែកអញ្ជើញចូលរួមផងដែរ។
មន្ទីរពេទ្យតែងតែរៀបចំវគ្គបណ្តាលជាប្រចាំ ក្នុងគោលបំណងរំលឹកនិងចែករំលែក ចំនេះដឹងគ្នាទៅវិញទៅមកទាក់ទងនឹងបច្ចេកទេសវេជ្ជសាស្ត្រក្នុងការធ្វើរោគវិច្ឆ័យ ការថែទាំ ព្យាបាល និងបច្ចេកទេសវេជ្ជសាស្ត្រដែលត្រូវបានធ្វើបច្ចុប្បន្នភាពថ្មីៗ ដើម្បីពង្រឹងនិងបង្កើនសមត្ថភាពក្រុមគ្រូពេទ្យយើង ក្នុងការបម្រើសេវាសុខភាពជូនប្រជាជនឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាព ។