រដ្ឋបាលស្រុកបូទុមសាគរ បានរៀបចំកិច្ចប្រជុំ ត្រួតពិនិត្យឯកសារពាក់ព័ន្ធមុននិងឆ្លងកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាស្រុកលើកទី៥០ ប្រចាំខែកក្កដា ឆ្នាំ២០២៣ និងកិច្ចការចាំបាច់មួយចំនួនរបស់រដ្ឋបាលស្រុក ដឹកនាំកិច្ចប្រជុំដោយ លោក នៅ វុទ្ធី នាយករដ្ឋបាលសាលាស្រុកដោយមានការចូលរួមពី លោកនាយករងរដ្ឋបាល លោក លោកស្រី ប្រធាន អនុប្រធាន ការិយាល័យទាំង១៣ចំណុះឱ្យរដ្ឋបាលស្រុក សរុបចំនួន០៩នាក់ស្រី០នាក់ ។
ដែលមានរបៀបវារៈដូចខាងក្រោម៖
1.ពិនិត្យ និងកែសម្រួលកំណត់ហេតុកិច្ចប្រជុំក្រុមប្រឹក្សាលើកទី៤៩
2.ពិនិត្យ និងកែសម្រួលរបាយការណ៍ស្តីពីការអនុវត្តការងាររដ្ឋបាលស្រុកប្រចាំខែកក្កដា
3.ផ្សេងៗ
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
====================
ថ្ងៃពុធ ៩ កើត ខែទុតិយាសាឍ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣
ខែកក្កដា 26, 2023









