រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ត្រីសុខាភិបាលខេត្តកោះកុងចំនួន ៥រូប បានអញ្ជើញចូលរួមកិច្ចប្រជុំរៀបចំផែនការប្រតិបត្តិប្រចាំឆ្នាំរបស់គម្រោងលុបបំបាត់ជម្ងឺគ្រុនចាញ់សម្រាប់ឆ្នាំទី ៣

ថ្ងៃពុធ ៩ កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣
July 26, 2023
មន្ត្រីសុខាភិបាលខេត្តកោះកុងចំនួន ៥រូប បានអញ្ជើញចូលរួមកិច្ចប្រជុំរៀបចំផែនការប្រតិបត្តិប្រចាំឆ្នាំរបស់គម្រោងលុបបំបាត់ជម្ងឺគ្រុនចាញ់សម្រាប់ឆ្នាំទី ៣ នៅសណ្ឋាគារ ហៃម៉ាវ៉ារី រាជធានីភ្នំពេញ ។

គោលបំណងៈ កិច្ចប្រជុំដើម្បីពិភាក្សាអំពីផែនការប្រតិបត្តិប្រចាំឆ្នាំ (AOP) នៃស្រុកប្រតិបត្តិ និងរៀបចំ ដំណើរការផែនការគម្រោងលុបបំបាត់ជំងឺគ្រុនចាញ់ជំហានទី២ នៃឆ្នាំទី៣ ។

ឧបត្ថម្ភដោយ៖ អង្គការ URC

កម្មវត្ថុ៖

-ដើម្បីចែករំលែកកម្មវិធីអទិភាពរបស់ថ្នាក់ជាតិក្នុងឆ្នាំ ២០២៤

-ដើម្បីចែករំលែកគោលដៅយុទ្ធសាស្ត្រ និងកម្មវត្ថុអទិភាពសំខាន់ៗរបស់គម្រោងលុបបំបាត់ជំងឺគ្រុនចាញ់ជំហាន២ នៃឆ្នាំទី៣។

-ដើម្បីបង្ហាញពីផែនការសង្ខេបតាមស្រុកប្រតិបត្តិនីមួយៗដែលផ្តោតលើការផ្លាស់ប្តូរដែលឆ្លើយតបនឹងគោលដៅ និងផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តកន្លងមក សម្រេចអោយបានផែនការប្រតិបត្តិប្រចាំឆ្នាំសម្រាប់ឆ្នាំទី៣ដែលជាផ្នែកដំណើរការនៃការពិគ្រោះយោបល់ពាក់ព័ន្ធនឹង CNM, PHDS, ODS, PMI, ក្រុមការងារ CMEP2 និង CMEP2 sub-grantees

អត្ថបទទាក់ទង