រដ្ឋបាលឃុំតានូន បានរៀបចំកិច្ចប្រជុំសាមញ្ញ លើកទី២ ឆ្នាំទី២ របស់ក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក វ៉ន វ៉ាត ប្រធានក្រុមប្រឹក្សាឃុំ
ដើម្បីពិភាក្សាគ្នាលើរបៀបវារៈមួយចំនួន ដូចខាងក្រោម៖
១.ពិនិត្យ និងអនុម័តរបៀបវារៈនៃអង្គប្រជុំ
២. ពិនិត្យកូរ៉ុម និងប្រកាសសមាសភាពចូលរួមប្រជុំ
៣.ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងកំណត់ហេតុប្រជុំលើកមុន
៤. ពិភាក្សាអនុម័តសេចក្ដីព្រាងរបាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០២៣
៥.ពិភាក្សា ការអនុវត្តការងារអាហារូបត្ថម្ភថ្នាក់ឃុំ
៦. បញ្ហាផ្សេងៗ
-ការអនុវត្តការងាររបស់ក្រុមប្រឹក្សាឃុំ
-ការអនុវត្តការងាររបស់ប៉ុស្ដិ៍រដ្ឋបាលឃុំ
-របាយការណ៍ការងារអប់រំ
-របាយការណការងារសុខាភិបាល
៧. បូកសរុបលទ្ធផលនៃកិច្ចប្រជុំ និងប្រកាសបិទអង្គប្រជុំ។
ប្រភព: រដ្ឋបាលឃុំតានូន
——————————————
ថ្ងៃអង្គារ ៨កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣
25 /07/2023









