ថ្ងៃអង្គារ ៨កើត ខែទុតិយសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនិងថ្ងៃទី២៥ ខកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ០២:០០ នាទីរសៀល ក្រុមប្រឹក្សាឃុំត្រពាំងរូង បានរៀបចំបើកកិច្ចប្រជុំសាមញ្ញលើកទី១៣ របស់ក្រុមប្រឹក្សាឃុំត្រពាំងរូង អាណត្តិទី៥ នៃស្រុកកោះកុង ខេត្តកោះកុង ក្រោមអធិបតីភាពលោក លៀង សាម៉ាត មេឃុំ និងជាប្រធាននៃអង្គប្រជុំ ដែលមានការចូលរួមពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំ ស្មៀន ជំនួយការហិរញ្ញវត្ថុ ជំនួយការរដ្ឋបាល លោកមេភូមិដីទំនាប និងមេភូមិត្រពាំងរូង រួមជាមួយប៉ុស្តិ៍នគបាលរដ្ឋបាលឃុំត្រពាំងរូង ។ លេីរបៀបវារះចំនួន ០៩:
១. មតិបើកកិច្ចប្រជុំរបស់ប្រធាន ក្រុមប្រឹក្សាឃុំ
២. ពិនិត្យកូរ៉ុម
៣. ពិនិត្យ អនុម័តរបៀបវារះ
៤. ពិនិត្យ ពិភាក្សា និងអនុម័ត កំណត់ហេតុអង្គប្រជុំខែមុន
៥. ពិនិត្យ និងអនុម័តសេចក្ដីព្រៀង របាយការណ៍ ១ខែកន្លងមក
៦. ពិនិត្យពិភាក្សា និងអនុម័តផែនការ អភិវឌ្ឍន៍ ៥ឆ្នាំ របស់ឃុំ
៧. បញ្ហាផ្សេងៗ និងដំណោះស្រាយ
៨. ផែនការបន្
ត៩. បិទអង្គប្រជុំ
មានសមាសភាពចូលរួមសរុបចំនួន១២នាក់ស្រី០២នាក់ នៅសាលាឃុំត្រពាំងរូង ស្រុកោះកុង ខេត្តកោះកុង៕