ថ្ងៃពុធ ២កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ មន្ទីរកិច្ចការនារី ខេត្តកោះកុង បានបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពី "ការលើកកម្ពស់សិលធម៌សង្គម" ដល់សិស្សានុសិស្ស នៅវិទ្យាល័យ ហ៊ុន សែន ចាំយាម ក្រោម អធិបតីភាព លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្ត ដែលមានអ្នកចូលរួមសរុបចំនួន ៥៨ នាក់ ស្រី ៣៤នាក់ ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង #មន្ទីរកិច្ចការនារីខេត្តកោះកុង