រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ក្រុមការងារមន្ទីរពាណិជ្ជកម្មខេត្តកោះកុង ដឹកនាំដោយ លោក សាលីម ហ្វារីត អនុប្រធានមន្ទីរ បានចុះពិនិត្យស្ថានភាពនៅច្រកព្រំដែនអន្តរជាតិចាំយាម ស្ថានភាពមានដំណើរការជាប្រក្រតី ទាំងមនុស្ស និងទំនិញមានចលនាដូចធម្មតា

ក្រុមការងារមន្ទីរពាណិជ្ជកម្មខេត្តកោះកុង ដឹកនាំដោយ លោក សាលីម ហ្វារីត អនុប្រធានមន្ទីរ បានចុះពិនិត្យស្ថានភាពនៅច្រកព្រំដែនអន្តរជាតិចាំយាម ស្ថានភាពមានដំណើរការជាប្រក្រតី ទាំងមនុស្ស និងទំនិញមានចលនាដូចធម្មតា បន្ថែមដោយការប្រុងប្រយ័ត្នខ្ពស់ ដោយក្រុមចត្តាឡីស័ក មានបំពាក់ឧបករណ៍ស្ទង់កំដៅអ្នកដំណើរជាប្រចាំ និងក្រុមប៉ូលីសអន្តោរប្រវេសន៍មានការប្រុងប្រយ័ត្ន ជាពិសេសដល់អ្នកដំណើរបរទេស។ ស្ថានភាពជារួមពេលនេះ គឺចរាចរណ៍មនុស្សនិងទំនិញ កំពុងប្រព្រឹត្តិទៅធម្មតា និងមិនទាន់មានមុខសញ្ញាគួរព្រួយបារម្ភទេ។
ប្រភព : មន្ទីរពាណិជ្ជកម្មខេត្តកោះកុង

អត្ថបទទាក់ទង