រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ ចូលរួមសិក្ខាសាលាថ្នាក់ក្រោមជាតិ ស្ដីពីការស្ដារចន្ទន៍ក្រស្នាប្រភេទក្នុងស្រុក

ថ្ងៃអង្គារ ៩រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣

លោក ប្រាក់ ប៊ុន្នី នាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង និងមន្ត្រីក្រោមឱវាទ ចំនួន ០៣នាក់ បានចូលរួមសិក្ខាសាលាថ្នាក់ក្រោមជាតិ ស្ដីពីការស្ដារចន្ទន៍ក្រស្នាប្រភេទក្នុងស្រុករបស់គម្រោង (AFoCO) សិក្ខាសាលាប្រព្រឹត្តទៅនៅសណ្ឋាគារអាស៊ាន ខេត្តកោះកុង ក្រោមអធិបតីភាពលោកនាយកគម្រោង និងមានការអញ្ជើញចូលរួមពីតំណាងមន្ទីរបរិស្ថានខេត្តកោះកុង ប្រធានសហគមន៍ព្រៃឈើ ប្រធានសហគមន៍តំបន់ការពារធម្មជាតិ ភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំ អង្គការដៃគូអភិវឌ្ឍន៍ និងផ្នែកវិស័យឯកជន សរុអ្នកចូលរួមចំនួន ២៤នាក់ ស្រី ០២នាក់។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង