ថ្ងៃព្រហស្បតិ៍ ១១រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៨:០០នាទីព្រឹក នៅសាល ប្រជុំសាលាស្រុកមណ្ឌលសីមា បានបើកកិច្ចប្រជុំវិសាមញ្ញលើកទី៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា ក្រោមអធិបតី ភាព លោក ចា ឡាន់ ប្រធានក្រុមប្រឹក្សា ស្រុក និងជាប្រធានអង្គប្រជុំ ដោយមានការ ចូលរួមពី គណៈអភិបាលស្រុក លោក លោកស្រី ប្រធាន អនុប្រធាន ការិយាល័យជំនាញ អង្គភាពជុំវិញស្រុក លោក លោកស្រីមេឃុំ និងមន្រ្តីរាជការសាលាស្រុក របៀបវារៈរួមមាន៖
១.ពិនិត្យ និងអនុម័ត សេចក្ដីព្រាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ (២០២០-២០២៤) របស់រដ្ឋបាលស្រុកមណ្ឌលសីមា
២.ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២០-២០២២) របស់រដ្ឋបាលស្រុកមណ្ឌលសីមា ។