រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់មន្រ្តីការិយាល័យសេវាសង្គមកិច្ច ចូលរួមសហការជាមួយលោកស្រីប្រធានមន្ទីរកិច្ចការនារីខេត្ត ក្នុងគោលបំណងជួយរកសេវាផ្លូវច្បាប់ដើម្បីជួយគាំទ្រដល់ កុមាររងគ្រោះដោយអំពើរំលោភបំពានសេពសន្ថវៈ

កោះកុង ថ្ងៃពុធ ៣រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានចាត់មន្រ្តីការិយាល័យសេវាសង្គមកិច្ចចំនួន ០២រូប ចូលរួមសហការជាមួយលោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្ត ក្នុងគោលបំណងជួយរកសេវាផ្លូវច្បាប់ដើម្បីជួយគាំទ្រដល់ កុមារី ប.ស.ន អាយុ ១៤ឆ្នាំ រងគ្រោះដោយអំពើរំលោភបំពានសេពសន្ថវៈ ស្នាក់នៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ក្នុងនោះផងដែរ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ក៏បានឧបត្ថម្ភថវិកាចំនួន ១០០,០០០រៀល និងមន្ទីរកិច្ចការនារីខេត្ត ឧបត្ថម្ភថវិកាចំនួន ១០០,០០០រៀលដល់ជនរងគ្រោះផងដែរ។

អត្ថបទទាក់ទង