រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទខេត្តកោះកុង៖ កិច្ចប្រជុំពិភាក្សា ស្តីពីការសិក្សាស្វែងយល់សក្តានុពលក្តាមថ្ម ដើម្បីរៀបចំបង្កើតកន្លែងអភិរក្សក្តាមថ្ម

ថ្ងៃអង្គារ ២ រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣

នាយរងខណ្ឌរដ្ឋបាលជលផលកោះកុង និងនាយផ្នែករដ្ឋបាលជលផលពាមក្រសោប បានចូលរួមកិច្ចប្រជុំពិភាក្សា ស្តីពីការសិក្សាស្វែងយល់សក្តានុពលក្តាមថ្ម  ដើម្បីរៀបចំបង្កើតកន្លែងអភិរក្សក្តាមថ្ម ដោយមានការចូលរួមពីអាជ្ញាធរឃុំពាមក្រសោប មេភូមិ១ មេភូមិ២ គណៈកម្មការសហគមន៍នេសាទតំបន់ឆ្នេរសមុទ្រពាមក្រសោប គណៈកម្មការសហគមន៍ការពារធម្មជាតិពាមក្រសោប និងចាស់ព្រឹទ្ធាចារ្យ ។

កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលាឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង និងមានអ្នកចូលរួមសរុបចំនួន ១៥នាក់ ស្រី ០៤នាក់។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង