នៅព្រឹកថ្ងៃសុក្រ ១៣កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ មន្ទីរពេទ្យង្អែកខេត្តកោះកុង បានរៀបចំការបណ្តុះបណ្តាលវេជ្ជសាស្ត្របន្ត(CME) ប្រចាំសប្តាហ៍ ក្រោមប្រធានបទ OAP Cardiogénique ដែលធ្វើបទបង្ហាញដោយលោកស្រីវេជ្ជបណ្ឌិត កាន់ សុភ័ណ្ឌ អនុប្រធានផ្នែកសង្គ្រោះបន្ទាន់ មន្ទីរពេទ្យបង្អែកខេត្តកោះកុង ។
មន្ទីរពេទ្យតែងតែរៀបចំវគ្គបណ្តាលនេះជាប្រចាំ ក្នុងគោលបំណងរំលឹកនិងចែករំលែក ចំនេះដឹងគ្នាទៅវិញទៅមកទាក់ទងនឹងបច្ចេកទេសវេជ្ជសាស្ត្រក្នុងការធ្វើរោគវិច្ឆ័យ ការថែទាំ ព្យាបាល ជាពិសេសបច្ចេកទេសវេជ្ជសាស្ត្រដែលត្រូវបានធ្វើបច្ចុប្បន្នភាពថ្មីៗ ដើម្បីពង្រឹងនិងបង្កើនសមត្ថភាពក្រុមគ្រូពេទ្យយើង ក្នុងការបម្រើសេវាសុខភាពជូនប្រជាជនឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាព ។
ព្រឹកថ្ងៃសុក្រ ១៣កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣