រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់មន្រ្តីចំនួន ០៣នាក់ សហការជាមួយពន្ធនាគារខេត្ត, អាជ្ញាធររដ្ឋបាលសង្កាត់ដងទង់ និងអាជ្ញាធររដ្ឋបាលឃុំទួលគគីរ ចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគមួយចំនួន ជូនដល់គ្រួសារកុមារកំព្រាក្រីក្រ និងកុមារតាមម្ដាយក្នុងពន្ធនាគារ ដែលស្ថិតនៅក្នុងខេត្តកោះកុង

កោះកុង ថ្ងៃពុធ ១១កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានចាត់មន្រ្តីការិយាល័យសេវាសង្គមកិច្ចចំនួន ០៣នាក់ សហការជាមួយពន្ធនាគារខេត្ត, អាជ្ញាធររដ្ឋបាលសង្កាត់ដងទង់ និងអាជ្ញាធររដ្ឋបាលឃុំទួលគគីរ ចុះសួរសុខទុក្ខ និងនាំយកអង្ករចំនួន ២៥គីឡូក្រាម និងគ្រឿងឧបភោគបរិភោគមួយចំនួន ជូនដល់គ្រួសារកុមារកំព្រាក្រីក្រចំនួន ០២គ្រួសារ និងកុមារតាមម្ដាយក្នុងពន្ធនាគារ ចំនួន ០៤នាក់ ស្រី ០១នាក់ ដែលស្ថិតនៅក្នុងខេត្តកោះកុង ក្នុងនោះដែរមន្រ្តីសង្គមកិច្ច បានប្រឹក្សាយោបល់ និងពន្យល់អំពីការថែទាំកុមារដោយសាច់ញាតិ ដល់ម្ដាយរបស់កុមារក្នុងពន្ធនាគារ៕

អត្ថបទទាក់ទង