លោក សុខ ភិរម្យ អភិបាលស្រុក និងជាប្រធានគណៈកម្មា ធិការអនុសាខា និងលោកស្រីអនុប្រធាន បានដឹកនាំក្រុមការងារអនុសាខា អាជ្ញាធរឃុំប៉ាក់ខ្លង នាំយកគ្រឿង ឧបភោគបរិភោគ និងថវិកាមួយចំនួនជួយឧបត្ថម្ភគ្រួសារក្រីក្រ ប្តីឈ្មោះ ជុំ ឈាង ជនពិកា ម្តាយឈ្មោះ បឿន រ៉ាត់ សម្រាលកូនមានសភាពពិកាភាព នៅចំណុចស្អានយោល ក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង កំពុងសម្រាកនៅមណ្ឌលសុខភាពនាងកុក និងបានជួយឧបត្ថម្ភជូន០១គ្រួសារទៀត មានទីលំនៅក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង ដែលសម្រាក សម្រាលកូននៅក្បែគ្នា។
សម្ភារដែលអនុសាខាផ្តល់ជូនគ្រួសារមានពកូនពិកាភាពទទួលបាន៖អង្ករ២០គក្រ គ្រឿងឧបភោគបរិភោគ០១កញ្ចប់ ព្រមទាំងថវិកាចំនួន១០០,០០០រៀល។
-ដោយឡែកលោក សុខ ភិរម្យ អភិបាលស្រុកបានឧបត្ថម្ភថវិកា ១០០,០០០រៀល
-លោក ថូវ ប៊ុនកេ មេឃុំប៉ាក់ខ្លង ឧបត្ថម្ភថវិកាចំនួន ៥០,០០០រៀល
-គ.ក.ន.ក ឃុំប៉ាក់ខ្លង ឧបត្ថម្ភថវិកា5ម៉ឺនរៀលផងដែរ ។ សរុបថវិកាចំនួន ៣០០,០០០រៀល ។ និងគ្រួសារក្បែនោះឧបត្ថម្ភថវិកា ១០០,០០០រៀល ផងដែរ ។
ថ្ងៃពុធ ១១កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣