កោះកុង ថ្ងៃសៅរ៍ ៧កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ មន្ទីរសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទាខេត្តកោះកុង បានរៀបចំពិធីអបអរសាទរ ខួបលើកទី១៦ ទិវាអតីតយុទ្ធជនកម្ពុជា( ២១ មិថុនា ២០០៧ - ២១ មិថុនា ២០២៣) ,ពិធីបំពាក់គ្រឿងឥស្សរិយយសការពារជាតិ ជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនខេត្តកោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកោះកុង មានសមាសភាពចូលរួមសរុបចំនួន ៣៤៥នាក់ ក្នុងនោះមានអតីតយុទ្ធចំនួន ២៥៩នាក់៕ ដែលប្រារព្ធធ្វើឡើងនៅសាលមហោស្រពខេត្ត