រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្តប្រចាំត្រីមាសទី២ ឆ្នាំ២០២៣ ដឹកនាំកិច្ចប្រជុំដោយលោកស្រី ឈី វ៉ា អភិបាលស្តីទីខេត្តកោះកុង និងជាប្រធានក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្ត

ថ្ងៃព្រហស្បតិ៍ ៥ កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣

កិច្ចប្រជុំក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្តប្រចាំត្រីមាសទី២ ឆ្នាំ២០២៣ ដឹកនាំកិច្ចប្រជុំដោយលោកស្រី ឈី វ៉ា អភិបាលស្តីទីខេត្តកោះកុង និងជាប្រធានក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្ត។

គោលបំណង នៃកិច្ចប្រជុំមានដូចជា :
១.បំផុសស្មារតី សមាជិកក្រុមការងារទាំងអស់ឱ្យចូលរួមសកម្មភាពការងារលុបបំបាត់ជំងឺគ្រុនចាញ់ តាមជំនាញរៀងៗខ្លួន
២.ដោះស្រាយបញ្ហាផ្សេងៗ ដែលកើតមានក្នុងសកម្មភាពការងារលុបបំបាត់ជំងឺគ្រុនចាញ់
៣.ផ្តល់ជាគំនិតយោបល់សំខាន់ៗ បន្ថែមលើសកម្មភាពការងារដែលមានស្រេច។
៤.បង្កើនកិច្ចសហការអន្តរវិស័យលើការងារលុបបំបាត់ជំងឺគ្រុនចាញ់
៥.ការលើកជាសំណូមពរផ្សេងៗដល់ប្រធាន និងសមាជិក សមាជិការរបស់ក្រុមការងារលុបបំបាត់ជំងឺគ្រុនចាញ់ទាំងមូល៕


អត្ថបទទាក់ទង