ថ្ងៃពុធ ៤កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣
លោក លី សុវណ្ណារិទ្ធ នាយរងទទួលបន្ទុករួមផ្នែករដ្ឋបាលព្រៃឈើអណ្ដូងទឹក បានចូលរួមសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុកបូទុមសាគរ ដឹកនាំដោយលោក ខេង សំខាន់ អភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរ ចុះស្រាវជ្រាវករណីកាប់រានព្រៃ ហ៊ុមព័ទ្ធកាន់កាប់ដីព្រៃ ស្ថិតនៅត្រង់ចំណុចព្រែកសង្កែ ភូមិអណ្ដូងទឹក ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។
តាមការចុះពិនិត្យជាក់ស្ដែង ទីតាំងកាប់រាន ស្ថិតក្នុងដីគម្របព្រៃឈើឆ្នាំ២០០២ជាប់នឹងព្រំប្រទល់ដីសម្បទានសេដ្ឋកិច្ចក្រុមហ៊ុនចម្ការអំពៅ KOH KONG PLANTATION COMPANY LIMITED។ ពេលចុះប្រតិបត្តិការក្រុមការងាររកពុំឃើញម្ចាស់ទទួលខុសត្រូវឡើយ។
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង