ថ្ងៃពុធ ៤កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣
នាយរងផ្នែករដ្ឋបាលជលផលបូទុមសាគរ បានសហការជាមួយក្រុមល្បាតសហគន៍នេសាទព្រះអង្គកែវ ចំនួន ០៤រូប ចេញល្បាតនៅចំណុចព្រែកពាមតាំង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ប្រទះឃើញការនេសាទដោយរបាំងសាច់អួនដាក់កាត់ទទឺងព្រែក។
ក្រុមការងារបានរុះរើចេញ រួមមាន៖ របាំងសាច់អួនប្រវែង ៥០ម៉ែត្រ លូសាច់អូនចំនួន ០១មាត់ និងបង្គោលចំនួន ៥០ដើម យកមករក្សារទុកនៅស្នាក់ការសង្កាត់រដ្ឋបាលជលផលស្រែអំបិល។
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង