ស្រុកកោះកុង ៖ រសៀលថ្ងៃពុធ ៤កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័កពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ យោងតាមចាត់តាំងរបស់រដ្ឋបាលស្រុកកោះកុង លោក អ៉ឹង បឺត ប្រធានការិយាល័យផែនការនិងគាំទ្រឃុំ-សង្កាត់ ស្រុកកោះកុង បានចុះពិនិត្យគុណភាពសំណង់ស្ពានបេតុងអាមេ ០១កន្លែង ដែលមានប្រវែង ៧.៥ម៉ែត្រ ទទឹង ៤.៥ម៉ែត្រ និងកម្ពស់ ៣.៥ម៉ែត្រ នៅចំណុចព្រែកតាឡត ស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង ដែលជាគម្រោងមូលនិធិអភិវឌ្ឍន៍ឃុំតាតៃក្រោម។
សមាសភាពចូលរួមមាន មន្រ្តីបច្ចេកទេសខេត្ត លោកមេឃុំ ជំទប់ទី១ ជំទប់ទី២ ក្រុមប្រឹក្សាឃុំ ស្មៀនឃ្មុំ និងមេភូមិអន្លង់វ៉ាក់។