ស្រុកកោះកុង ៖ នៅព្រឹកថ្ងៃចន្ទ ៥ កើត ខែពិសាខ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ យោងតាមចាត់តាំងរបស់រដ្ឋបាលស្រុកកោះកុង លោក អ៉ឹង បឺត ប្រធានការិយាល័យផែនការនិងគាំទ្រឃុំ-សង្កាត់ ស្រុកកោះកុង បានអញ្ជើញចូលរួមបើកសំណើ និងវាយតម្លៃសំណើដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុង ១ខ្សែ មានប្រវែង ១២៩ម៉ែត្រ និងផ្លូវបេតុងមានជើងចំនួន ០១ខ្សែ ប្រវែង ១២១ម៉ែត្រមានទីតាំងស្ថិតនៅភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ដែលប្រើប្រាស់ថវិកាមូលនិធិឃុំ សម្រាប់ឆ្នាំ២០២៣ នៅសាលាឃុំកោះកាពិ។
សមាសភាពចូលរួមមានមន្រ្តីបច្ចេកទេសសាលាខេត្តលោកមេឃុំ គណៈកម្មការលទ្ធកម្មឃុំ និងក្រុមហ៊ុនចូលរួមដេញថ្លៃ។
-ផ្លូវបេតុង មានក្រុមហ៊ុនចូលរួមដេញថ្លៃរួមមាន ៖
១.កក់ ស៊ុនសេង
២.លីម អ៊ូ
៣.អ៊ូ ចំណាន
ជាលទ្ធផលនៃការដេញថ្លៃគម្រោង ក្រុមហ៊ុនដែលទទួលបានលទ្ធផលឈ្នះបានទៅលើក្រុមហ៊ុន អ៊ូ ចំណាន លើតម្លៃទាបជាងគេលំដាប់ទី១ ចំនួន ៥៧ ៧០០ ០០០៛(ហាសិបប្រាំពីរលាន ប្រាំពីររយពាន់រៀលគត់)។
-ផ្លូវបេតុងមានជើង មានក្រុមហ៊ុនចូលរួមដេញថ្លៃរួមមាន ៖
១.កក់ ស៊ុនសេង
២.លីម អ៊ូ
៣.អ៊ូ ចំណាន
ជាលទ្ធផលនៃការដេញថ្លៃគម្រោង ក្រុមហ៊ុនដែលទទួលបានលទ្ធផលឈ្នះបានទៅលើក្រុមហ៊ុន អ៊ូ ចំណាន លើតម្លៃទាបជាងគេលំដាប់ទី១ ចំនួន ៦៨ ៥០០ ០០០៛(ហុកសិបប្រាំបីលាន ប្រាំរយពាន់រៀលគត់)។
ស្រុកកោះកុង៖ ព្រឹកថ្ងៃចន្ទ ២ កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣
June 19, 2023