/ / /

ពិធីចុះចែកអំណោយជូនដល់ សិស្សានុសិស្ស កីក្រ នៅទីជនបទ នៃឃុំ តាទៃលើ នៃស្រុកថ្មបាំង ខេត្តកោះកុង។

ពិធីចុះចែកអំណោយជូនដល់ សិស្សានុសិស្ស កីក្រ នៅទីជនបទ នៃឃុំ តាទៃលើ នៃស្រុកថ្មបាំង ខេត្តកោះកុង។

ដោយមើលឃើញភាពក្រីក្រលំបាក របស់ សិក្សានុសិស្ស នៅទីជនបទ នៅឃុំតាទៃលើ នៃស្រុកថ្មបាំងខេត្តកោះកុង ក៍ដូចជាអាណាព្យាបាលពុកម្ដាយសិស្ស ដែលរស់នៅភូមិស្ពានក្តា ឃុំតាទៃលើ ស្រុកថ្មបាំង ខេត្តកោះកុង ដែលភូមិដាច់ស្រយាលមួយ របស់ស្រុកថ្មបាំង និងយល់ឃើញព្រះតេជគុណ មេគុណខេត្ត កនិកាយ ខេត្តកោះកុង ព្រះលក្ខណ៍មុនី វង្ស ពិជ័យ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះមេគុណ គណៈធម្មយុត្ត ខេត្តកោះកុង និងជាព្រះជ័យអធិការវត្ត ទេពនិមិត្ត (ហៅ វត្តថ្មី )បានផ្សព្វផ្សាយ និងប្រមូល ថវិកា គ្រឿងឧបភោគ បរិភោគ សំភារៈសិក្សា និងអង្ក មួយចំនួនពីសប្បុរសជន ជិតឆ្ងាយចំណុះជើងវត្ត ទូទាំងខេត្ត ព្រមទាំងថវិកា សំភារៈ លោក ផ្ទាល់ បានមានអង្ករជំនួន៤៥ បាវ គ្រឿងឧបភោគ បរិភោភ ចំនួន ៤៥ ស្បោង ( ក្នុងនោះ មី ទឹកត្រី ទឹកស៊ីអ៊ីវ ប៊ីចេង ស្ក ទឹកដោះគោ ត្រីខ ) សៀវភៅ ប៊ី ក្តារ នំ ជាច្រើនទៀត ជូនប្អូនចំនួន ៤៥ នាក់ និង អាណាព្យាបាលសិស្សចំនួន ៤៥ គ្រួសាររស់នៅក្នុង ក្នុងភូមិស្ពានក្តារ ឃុំតាទៃលើ ស្រុកថ្មបាំង ខេត្តកោះកុង ។
ដំណើរក្នុងការចុះចែកអំណោយ ជូនដល់សិស្សានុសិស្ស និងអាណាព្យាបាល រួមមាន មានព្រះសង្ឃអនុគណ ព្រះចៅអធិការវត្ត វត្តពាមក្រសោប វត្តព្រះពុទ្ធថ្មបាំង និង លោក មុំ ម៉ាលីកា ប្រធានមន្ទីរព័ត៌មានខេត្តកោះកុង លោកអភិបាលរងស្រុកថ្មបាំង លោក លោកស្រី សប្បុរសជន ជាច្រើនរូបទៀត ។
ក្នងពិធីនោះដែរ ព្រះមេគុណខេត្ត បានមានសង្ឃដីការថា សូមអោយ ប្អូនតូចទាំងខិត ខំរៀនសូត្រ និងធ្វើការសំអាតខ្លូន ព្រមទាំងលាងដៃអោយបានស្អាតជាញឹកញាប់ ដើម្បីជៀសវៀងជំងឺផ្សេងៗ ។
លោកបន្តទៀតថា សំភារៈ មានអង្ក គ្រឿងឧបភោគ បរិភោគ ទាំងអស់នេះ វាមិនអាច ជួយសំរួលបងប្អូនបានគ្រប់គ្រាន់មែន តែទាំងអស់នេះ ជាទឹកចិត្តចេះ ចែករំលែកគ្នា ក្នុងនាម ជាអ្នកកាន់ព្រះពុទ្ធសាសនាដូចគ្នា ហើយជាទឹកចិត្តសប្បុរសជន ក្នុងខេត្តដែលឆ្លៀតពេល និង ថវិកា សំភារៈ មកចែកជូនបងប្អូន សិស្សានុសិស្សនាពេលនេះ។
ប្រភព : មន្ទីរព័ត៌មានខេត្តកោះកុង

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    27/08/2026

    រដ្ឋបាលឃុំព្រែកខ្សាច់ ​បានបើកកិច្ចប្រជុំ​ពេលបើកសំណើដេញថ្លៃ និងវាយតម្លៃសំណើដេញថ្លៃអំពីគម្រោងសាងសង់ផ្លូវបេតុងមួយខ្សែ​ប្រវែង ៦៤១ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ ស្ថិតនៅក្នុង ភូមិយាយសែន

  • ហេង គីមឆន/
    27/08/2026

    លោកស្រី​ អុី​ នារីនេត​ អភិបាល​រង​ នៃគណៈអភិបាលខេត្តកោះកុង​ បានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាអំពីការគ្រប់គ្រងទិន្នន័យសំណង់បណ្ដោះអាសន្ន នៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • រដ្ឋបាលស្រុកកោះកុង/
    27/08/2026

    លោក ទូច សុវណ្ណ ជំទប់ទី២ នៃឃុំត្រពាំងរូង បានអញ្ជើញចូលរួមវេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត ជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចក្នុងខេត្តកោះកុង។

  • រដ្ឋបាលស្រុកថ្មបាំង/
    27/08/2026

    លោក សៀង ថន មេឃុំថ្មដូនពៅ បានអញ្ជើញចូលរួមវេទិកាពិគ្រោះយោលបល់ រវាងរដ្ឋបាលខេត្តជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសម្មភាពក្នុងដែនសមត្ថកិច្ចខេត្ត នៅសាមហោស្រពខេត្តកោះកុង

  • រដ្ឋបាលស្រុកកោះកុង/
    27/08/2026

    លោក ហួន ណាក់ ជំទប់ទី២ តំណាងលោក អ៊ូ ឆេនឆៃវិសាន្ដ មេឃុំ បានអញ្ជើញចូលរួមអញ្ជើញចូលរួមក្នុងវេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត ជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចខេត្ត

  • រដ្ឋបាលស្រុកកោះកុង/
    27/08/2026

    លោក លៀង សាម៉ាត មេឃុំត្រពាំងរូង និងជាប្រធានក្រុមកាកបាទក្រហមកម្ពុជាឃុំ បានអញ្ជើញចូលរួមកម្មពិធីប្រកាសកែសម្រួល និងតែងតាំងសមាសភាពគណៈកិត្តិយស គណៈកម្មាធិការអនុសាខា ស្រុកកោះកុង ។