រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អ៊ូ ឆេនឆៃវិសាន្ត មេឃុំតាតៃក្រោម បានដឹកនាំកិច្ចប្រជុំវាយតម្លៃភូមិឃុំ សង្កាត់មានសុវត្ថិភាព ក្នុងលក្ខណៈសម្បត្ដិទី៦

តាតៃក្រោម,ថ្ងៃពុធ ១១ រោច ខែជេស្ឋ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣

លោក អ៊ូ ឆេនឆៃវិសាន្ត មេឃុំតាតៃក្រោម បានដឹកនាំក្រុមការងាររដ្ឋបាលឃុំ ចូលរួមកិច្ចប្រជុំវាយតម្លៃភូមិឃុំ សង្កាត់មានសុវត្ថិភាព ក្នុងលក្ខណៈសម្បត្ដិទី៦ ជាមួយខាងមន្រ្តីបរិស្ថាន និងមន្រ្តីរដ្ឋបាល ស្រុកកោះកុង នៅសាលាឃុំតាតៃក្រោម សមាសភាពចូលរួមមាន៖សមាជិកក្រុមប្រឹក្សាឃុំ,ស្មៀនឃុំ,ជំនួយការឃុំ សរុបចំនួន ១១នាក់ ស្រី ០២នាក់ ។

ក្រោយពីដាក់ពន្ទុរួចក្រុមកាងារ បានបន្តចុះត្រួតពិនិត្យ អនាម័យ សោភ័ណភាព បរិស្ថាន តាមទីតាំងដែលរដ្ឋបាលឃុំតាតៃក្រោម ស្នើសុំចូលរួមប្រឡងប្រណាំងភូមិ ឃុំ មានសុវត្ថិភាព ក្នុងលក្ខណៈសម្បត្តិទី៦។

អត្ថបទទាក់ទង