រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អ៊ូ ​ឆេនឆៃវិសាន្ត មេឃុំតាតៃក្រោម បាន ចុះចង្អុលបង្ហាញ និងរៀបចំកាយស្តារប្រឡាយរំដោះទឹក ចំនួន ២ទីតាំង ស្ថិតនៅក្នុងភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង

ថ្ងៃសុក្រ ៦ រោច ខែជេស្ឋ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ លោក អ៊ូ ​ឆេនឆៃវិសាន្ត មេឃុំតាតៃក្រោម បានដឹកនាំលោក ពុយ យី ជំនួយការរដ្ឋបាលឃុំ កម្លាំងប៉ុស្តិ៍នរគបាលរដ្ឋបាលឃុំ ចុះចង្អុលបង្ហាញ និងរៀបចំកាយស្តារប្រឡាយរំដោះទឹក ចំនួន ២ទីតាំង ស្ថិតនៅក្នុងភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង ទីតាំងទី១ មានប្រវែង ៥០០ម៉ែត្រ និងទីតាំងទី ២ មានប្រវែង២០ម៉ែត្រ ស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ។ ជាលទ្ធផលការងារកាយស្តារប្រឡាយរំដោះទឹក ទាំង ២ទីតាំងខាងលើ ត្រូវបានបញ្ចប់ដោយជោគជ័យ។

អត្ថបទទាក់ទង