ស្រុកកោះកុង ៖ ព្រឹកថ្ងៃសុក្រ ៦ រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ លោក ណឹម ភិរម្យ អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការរៀបចំក្រុមការងារ និងផលិតផល សម្រាប់ត្រៀមលក្ខណៈចូលរួមរៀបចំពិព័រណ៍ភូមិមួយផលិតមួយ ដែលរៀបចំដោយរដ្ឋបាលខេត្តកោះកុង នាថ្ងៃទី១៧-១៨ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល
សមាសភាពចូលរួមមានលោកនាយករដ្ឋបាលសាលាស្រុក ប្រធានការិយាល័យពាក់ព័ន្ធ មេឃុំត្រពាំងរូង តំណាងឃុំតាតៃក្រោម និងតំណាងសហគមន៍ទេសចរតាតៃ នៅសាលប្រជុំសាលាស្រុកកោះកុង