រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ឯកឧត្ដមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង បានអញ្ជើញចូលរួមពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រង មតិជំទាស់ និងសំណូមពរនៃកម្មវិធីកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

ថ្ងៃព្រហស្បតិ៍ ៥ រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣
June 8, 2023

ឯកឧត្ដមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង បានអញ្ជើញចូលរួមពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រង មតិជំទាស់ និងសំណូមពរនៃកម្មវិធីកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។

ក្រសួងផែនការ បានរៀបចំពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងមតិជំទាស់ និងសំណូមពរនៃកម្មវិធីកំណត់ អត្តសញ្ញាណគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង០៨៖៣០នាទីព្រឹក នៅសណ្ឋាគារសុខាភ្នំពេញ។

ពិធីប្រកាសនេះមានគោលបំណង ដើម្បីផ្សព្វផ្សាយនូវប្រព័ន្ធថ្មី និងផ្ដល់នូវឱកាសប្រជាពលរដ្ឋ អាជ្ញាធរ មូលដ្ឋាន សង្គមស៊ីវិល និងអ្នកពាក់ព័ន្ធទាំងអស់ អាចចូលរួមផ្តល់ជាមតិយោបល់ឬសំណូមពរផ្សេងៗទៅលើដំណើរ ការអនុវត្តកម្មវិធីកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យសំដៅធានានូវប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។

អត្ថបទទាក់ទង