ថ្ងៃព្រហស្បតិ៍ ៥ រោច ខែជេស្ឋ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣
June 8, 2023
សណ្ឋាគារភ្នំពេញ,រាជធានីភ្នំពេញ
កញ្ញា ម៉ាត់ សុគន្ធារ៉ា មន្រ្តីការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ នៃមន្ទីរសុខាភិបាលខេត្តកោះកុង បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយដាក់ឲ្យអនុវត្តកញ្ចប់សម្ភារៈអប់រំមាតាបិតា ស្តីពីការចិញ្ចឹមបីបាច់កុមារតូច
គោលបំណងនៃសិក្ខាសាលា៖
✅ផ្សព្វផ្សាយដាក់ឱ្យអនុវត្តកញ្ចប់អប់រំមាតាបិតា ស្តីពីការចិញ្ចឹមបីបាច់កុមារតូច
✅មន្ត្រីជំនាញពាក់ព័ន្ធថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ យល់ដឹងពីផលប៉ៈពាល់ និងសារៈសំខាន់ នៃការវិនិយោគសម្រាប់ការគាំពារ និងអភិវឌ្ឍន៍កុមារតូច។
សមាសភាពចូលរួម៖ សរុបចំនួន ១៧៥នាក់
-ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសកុមារតូចតាមវិស័យ
-ប្រធានគ.ក.ស.ក.រាជធានី-ខេត្ត និងមន្ទីរវិស័យជំនាញពាក់ព័ន្ធនៃរដ្ឋបាលរាជធានី-ខេត្ត
-ថ្នាក់ដឹកនាំ និងមន្ត្រីអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគាំពារ និងអភិវឌ្ឍកុមារ តូច
-តំណាងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ។
រៀបចំដោយ៖ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិគាំពារ និងអភិវឌ្ឍកុមារតូច សហការជាមួយអង្គការ UNICEF