រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ត្រីសុខាភិបាលខេត្តកោះកុង ចំនួន ៤រូបបានចូលរួមប្រជុំណែនាំពីការប្រមូលទឹកស្អាត និងអនាម័យក្នុងមណ្ឌលសុខភាពដល់ថ្នាក់ស្រុកប្រតិបត្តិទាំង២៥ខេត្តក្រុង តាមប្រព័ន្ធ Ona ដើម្បីឱ្យស្រុកប្រតិបត្តិណែនាំបន្តទៅមណ្ឌលសុខភាពក្នុងការបំពេញទិន្នន័យ ទឹកស្អាត និងអនាម័យនៅតាមមណ្ឌលសុខភាពរៀងខ្លួន

ថ្ងៃចន្ទ ១០ កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣
May 29, 2023

មន្ត្រីសុខាភិបាលខេត្តកោះកុង ចំនួន ៤រូប
លោក​ ឡោ សាវឿនអនុប្រធានស្រុកប្រតិបត្តិស្មាច់មានជ័យ លោកវេជ្ជបណ្ឌិត មួង ពុទ្ឋារ៉ា ប្រធានផ្នែកបច្ចេកទេសស្រុកប្រតិបត្តិស្មាច់មានជ័យ លោកវេជ្ជបណ្ឌិត ទឹម ឃុន ប្រធានស្ដីទីការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្រែអំបិល លោក វន ជីវិត មន្ត្រីការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្រែអំបិល បានចូលរួមប្រជុំណែនាំពីការប្រមូលទឹកស្អាត និងអនាម័យក្នុងមណ្ឌលសុខភាពដល់ថ្នាក់ស្រុកប្រតិបត្តិទាំង២៥ខេត្តក្រុង តាមប្រព័ន្ធ Ona ដើម្បីឱ្យស្រុកប្រតិបត្តិណែនាំបន្តទៅមណ្ឌលសុខភាពក្នុងការបំពេញទិន្នន័យ ទឹកស្អាត និងអនាម័យនៅតាមមណ្ឌលសុខភាពរៀងខ្លួន

ធ្វើនៅ ខេត្តកំពង់ឆ្នាំង
ឧបត្ថម្ភដោយ អង្គការ UNICEF

អត្ថបទទាក់ទង