ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃការិយាល័យស្តង់ដារ និងមាត្រាសាស្រ្ត នៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកោះកុងបានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី សមត្ថកិច្ចរបស់មន្រ្តីដែលទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌ក្រោមអធិបតីភាពរបស់ ឯកឧត្តម ប៊ី ពិទូរ្យ ប្រធានមជ្ឈមណ្ឌលមាត្រាសាស្រ្តជាតិ។ វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងដោយមជ្ឈមណ្ឌលមាត្រាសាស្រ្តជាតិ មានការចូលរួមពីមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ទាំង ២៥ រាជធានី-ខេត្ត។
ថ្ងៃអង្គារ ១១ កើត ខែជេស្ឋ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣