រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ក្រុមការងារពង្រឹងគុណភាពសេវាសុខាភិបាលមន្ទីរពេទ្យ​បង្អែកខេត្តកោះកុងចុះបេីក​ប្រអប់សំបុត្របញ្ចេញមតិរបស់អ្នកជំងឺ​ អ្នកកំដរ​ ឬក្រុមគ្រួសារ​ តាមផ្នែកនីមួយៗ នៅក្នុងមន្ទីរពេទ្យ ប្រចាំខែឧសភា ឆ្នាំ​២០២៣

ថ្ងៃចន្ទ ១០កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី​២៩ ខែ​ឧសភា ឆ្នាំ​២០២៣

នៅរសៀលថ្ងៃចន្ទ ១០កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី​២៩ ខែ​ឧសភា ឆ្នាំ​២០២៣​ ។
ក្រុមការងារពង្រឹងគុណភាពសេវាសុខាភិបាលមន្ទីរពេទ្យ​បង្អែកខេត្តកោះកុង ដែលដឹកដោយលោកវេជ្ជបណ្ឌិត ពិន សេរីវឌ្ឍនៈ អនុប្រធានមន្ទីរពេទ្យ បានចុះបេីក​ប្រអប់សំបុត្របញ្ចេញមតិរបស់អ្នកជំងឺ​ អ្នកកំដរ​ ឬក្រុមគ្រួសារ​ តាមផ្នែកនីមួយៗ នៅក្នុងមន្ទីរពេទ្យ ប្រចាំខែឧសភា ឆ្នាំ​២០២៣​ ។
ការចូលរួបញ្ចេញមតិយោបល់​ របស់អ្នកជំងឺ និងក្រុមគ្រួសារ គឺជាធាតុចូលមួយដ៏សំខាន់មិនអាចខ្វះបានក្នុងការចូលរួមស្វែងរកចំណុចល្អ​ ចំណុច​ខ្វះ​ខាត​ បញ្ហាប្រឈម​ និងសំណូមពរផ្សេងៗ ដេីម្បីយកមកវិភាគ ដោះស្រាយ កែលម្អរ និងអភិវឌ្ឍអង្គភាពឱ្យកាន់តែមានភាពប្រសេីរឡេីង​ ។

សូមបងប្អូនប្រជាពលរដ្ឋដែលចូលមកទទួលសេវានៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកោះកុង ចូលរួមបញ្ចេញមតិតាមរយៈសំបុត្រ និងដាក់ចូលប្រអប់សំបុត្រដែលដាក់នៅជាប់ជញ្ជាំង តាមផ្នែកនីមួយៗក្នុងមន្ទីរពេទ្យ ។

អត្ថបទទាក់ទង