ថ្ងៃពុធ ៥ កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣
May 24, 2023
លោកស្រីវេជ្ជបណ្ឌិត ថា សុខលាង មន្ត្រីការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ នៃមន្ទីរសុខាភិបាលខេត្ត និងលោកស្រី សែត សោភ័ណ្ណ មន្រ្តីមណ្ឌលសុខភាពត្រពាំងរូង ១រូប បានចូលរួមជាអ្នកសម្របសម្រួលនិងគ្រូឧទ្ទេស ក្នុងវគ្គបណ្តុះបណ្តាលស្តីពី សុខភាពមាតា ទារក កុមារ និងអាហារូបត្ថម្ភ ដល់ក្រុមទ្រទ្រង់សុខភាពភូមិនៃស្រុកកោះកុង ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាស្រុកកោះកុង ក្រោមការអញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកស្រី អុិន សុភី អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង