ក្នុងឱកាសអបអរសាទរខួបលើកទី១០៩ ទិវាអន្តរជាតិ ០៨ មីនា ឆ្នាំ២០២០ ក្នុងនាមខ្ញុំបាទ និងមន្ត្រីក្រោមឱវាទ មានសេចក្តីសោមនស្សរីករាយ និងសូមប្រសិទ្ធិពរជ័យបវរសួស្តីមង្គលមហាប្រសើរ ជូន លោកជំទាវ សរ ស៉ីមអ៉ីម លោកជំទាវ ឈី វ៉ា លោកជំទាវ អោម អេម និងលោកជំទាវ ចេង វន្នី សមាជិកក្រុមប្រឹក្សាខេត្តកោះកុង សូមទទួលបាននូវ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លា ប្រាជ្ញាឈ្លាសវៃ សុខភាពល្អបរិបូរណ៍ អាយុយឺនយូរ ដើម្បីរួមចំណែកដឹកនាំខេត្តកោះកុង ទទួលបានជោគជ័យថ្មីៗបន្ថែមទៀត។