ថ្ងៃព្រហស្បតិ៍ ១៤រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង ព្រមទាំងថ្នាក់ដឹកនាំមន្ទីរពេទ្យ បានទទួលស្វាគមន៍ដំណើរទស្សនៈកិច្ចរបស់គណៈប្រតិភូនៃមន្ទីរពេទ្យ សារីវេត ខេត្តចន្ទបូរី ប្រទេសថៃ នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង។ ដំណើរទស្សនៈកិច្ចនេះមានគោលបំណងស្វែងយល់អំពីហេដ្ឋារចនាសម្ព័ន ប្រភេទសេវាកម្មដែលមានក្នុងមន្ទីរពេទ្យ លទ្ធភាពក្នុងការផ្តល់សេវាថែទាំ ព្យាបាលដែលមន្ទីរពេទ្យនីមួយៗមាន និងមិនមានឬមិនអាចធ្វើបាន និងប្រភេទជំងឺដែលជួបញឹកញាប់ ជាពិសេសបង្កើនកិច្ចសហប្រតិបត្តិការរវាងមន្ទីរពេទ្យទាំងពីរក្នុងគោលបំណងរួម ចូលរួមលើកស្ទួយវិស័យសុខាភិបាល និងដើម្បីឈានទៅរកពិភាក្សាគ្នានៅពេលបន្ទាប់ទៀតដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋដែលមានបញ្ហាសុខភាពនិងមានបំណងឆ្លងព្រំដែន ឬត្រូវបញ្ជូនតាមរយៈរថយន្តសង្គ្រោះ ឆ្លងព្រំដែន អាចទៅទទួលសេវានៅមន្ទីរពេទ្យនីមួយៗបានដោយរលូន។