/ / /

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាអនុប្រធានគណៈកម្មការវាយតម្លៃគុណផលការងាររបស់មន្ត្រីរាជការ នៃរដ្ឋបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការវាយតម្លៃគុណផលការងាររបស់មន្ត្រីរាជការនៃ រដ្ឋបាលខេត្តកោះកុង និងមន្ទីរសុខាភិបាលខេត្ត សម្រាប់ការតម្លើងថ្នាក់ និងឋានន្តរស័ក្តិ តាមវេនអតីតភាព ឆ្នាំ២០២៣

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាអនុប្រធានគណៈកម្មការវាយតម្លៃគុណផលការងាររបស់មន្ត្រីរាជការ នៃរដ្ឋបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការវាយតម្លៃគុណផលការងាររបស់មន្ត្រីរាជការនៃ រដ្ឋបាលខេត្តកោះកុង និងមន្ទីរសុខាភិបាលខេត្ត សម្រាប់ការតម្លើងថ្នាក់ និងឋានន្តរស័ក្តិ តាមវេនអតីតភាព ឆ្នាំ២០២៣។

ដោយមានការអនុញ្ញាត និងការណែនាំរបស់ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំគណៈកម្មការវាយតម្លៃគុណផលការងាររបស់មន្ត្រីរាជការនៃ រដ្ឋបាលខេត្តកោះកុង និងមន្ទីរសុខាភិបាលខេត្ត សម្រាប់ការតម្លើងថ្នាក់ និងឋានន្តរស័ក្តិ តាមវេនអតីតភាព ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោកនាយករដ្ឋបាល លោកនាយករងរដ្ឋបាល លោកនាយកទីចាត់ការ លោកប្រធានអង្គភាព និងលោកអនុប្រធានមន្ទីរសុខាភិបាល។
ក្នុងកិច្ចប្រជុំនេះ លោកអភិបាលរងខេត្ត បានណែនាំដល់អង្គប្រជុំ និងអ្នកពាក់ព័ន្ធទាំងអស់ ឱ្យយកចិត្តទុកដាក់ខ្ពស់ លើកទឹកចិត្តដល់មន្ត្រីរាជការដែលខិតខំបំពេញការងារ ជូនអង្គភាព តាមរយៈការស្នើរដំឡើងឋានន្តរស័ក្តិ
និងថ្នាក់ដល់ពួកគាត់។ ជាមួយគ្នានេះដែរអង្គប្រជុំទាំងមូលបានឯកភាពគ្នា និងសម្រចដំឡើងឋានន្តរស័ក្តិ និងថ្នាក់ដល់មន្ត្រីរាជការ នៃរដ្ឋបាលខេត្តកោះកុង និងមន្ទីរសុខាភិបាល តាមការស្នើសូមរបស់អង្គភាពផ្ទាល់។
ថ្ងៃសុក្រ ៨ រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ ថ្ងៃនេះ ជាថ្ងៃសីល May 12, 2023

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    08/12/2025

    រដ្ឋបាលស្រុកគិរីសាគរ បានរៀបចំកិច្ចប្រជុំប្រចាំត្រីមាសទី៤ ឆមាសទី២ ឆ្នាំ២០២៥ ស្តីពីវឌ្ឍនភាពនៃការអនុវត្តមូលនិធិគាំទ្រការផ្តល់សេវាឃុំ សង្កាត់ របស់គម្រោងការងារអាហារូបត្ថម្ភនៅកម្ពុជា

  • មន្ទីរសាធារណការ និងដឹកជញ្ជូន/
    08/12/2025

    មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង គោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា

  • រដ្ឋបាលស្រុកគិរីសាគរ/
    08/12/2025

    រដ្ឋបាលឃុំព្រែកខ្សាច់ បានចុះធ្វេីបច្ចុប្បន្នភាពចាស់ជរា និងជនមានពិការភាព ជូនដល់គ្រួសារក្រីក្រដែលមានបណ្ណសមធម៌ ស្ថិតនៅភូមិសំរុងតាកែវ ឃុំព្រែកខ្សាច់

  • រដ្ឋបាលស្រុកស្រែអំបិល/
    08/12/2025

    ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្តីរាជការសាលាស្រុកស្រែអំបិល បានចូលរួមគោរព ទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា

  • មន្ទីរសាធារណការ និងដឹកជញ្ជូន/
    07/12/2025

    សកម្មភាពជួសជុល ថែទាំផ្លូវថ្នល់ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង

  • ហេង គីមឆន/
    08/12/2025

    ទិដ្ឋភាព សួនច្បារ នៅរង្វង់មូលធនាគារអេស៊ីលីដា ត្រូវបានកែលម្អឱ្យកាន់តែស្រស់បំព្រង និងមានភាពទាក់ទាញបន្ថែមទៀតសម្រាប់ភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលអញ្ជើញមកកម្សាន្តនៅខេត្តកោះកុង ក្រោមការដឹកនាំ និងចង្អុលបង្ហាញពីលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង