មន្រ្តីជំនាញនៃ មន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង សហការការងារជាមួយមន្រ្តីរបស់រដ្ឋបាលខេត្ត និងមន្ត្រីរបស់រដ្ឋបាលស្រុក បានចុះត្រួតពិនិត្យ ផ្ទៀងផ្ទាត់ កុងទ័រចែកចាយប្រេងឥន្ធនៈបានចំនួន ០៧មូលដ្ឋាន ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង។ ជាលទ្ធផល ក្រុមការងារពិនិត្យឃើញថា ដៃបាញ់ប្រេងទាំងអស់របស់ស្ថានីយប្រេងខាងលើ មានកំរិតលំអៀងត្រឹមត្រូវ តាមបច្ចេកទេស ដែលអាចអនុញ្ញាតឱ្យធ្វើការប្រកបអាជីវកម្មបាន។
ថ្ងៃពុធ ៦រោច ខែពិសាខ ឆ្នាំថោះបញ្ជស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១០ ខែឧសភាឆ្នាំ២០២៣