ថ្ងៃអង្គារ ៥ រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣
May 9, 2023
ឯកឧត្ដមវេជ្ជបណ្ឌិត ទៅ ម៉ឹង ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងាររបេង ត្រីមាសទី១ ឆ្នាំ២០២៣ និងលើកទិសដៅបន្ត ដោយមានការអញ្ជើញចូលរួមពី ៖
-មន្ត្រីកាន់ការងាររបេង គណនេយ្យ ការងាររបេង មន្ទីរសុខាភិបាលខេត្តកោះកុង
-មន្ត្រីកាន់ការងាររបេង គណនេយ្យ ការងាររបេង មន្ទីរពេទ្យបង្អែកខេត្តកោះកុង
-លោកប្រធានស្ដីទី មន្ត្រីកាន់ការងាររបេង គណនេយ្យ ការងាររបេង ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យ និងស្រែអំបិល។
កិច្ចប្រជុំធ្វើនៅសាលាប្រជុំមន្ទីរសុខាភិបាលខេត្ត