រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ការរៀបចំការបណ្តុះបណ្តាលវេជ្ជសាស្ត្របន្ត (CME) ប្រចាំសប្តាហ៍ ក្រោមប្រធានបទ Electrocardiogram Basic (ECG basic)របស់មន្ទីរពេទ្យបង្អែកខេត្តកោះកុង

ថ្ងៃសុក្រ ១រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣

នៅព្រឹកថ្ងៃសុក្រ ១រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ មន្ទីរពេទ្យង្អែកខេត្តកោះកុង បានរៀបចំការបណ្តុះបណ្តាលវេជ្ជសាស្ត្របន្ត (CME) ប្រចាំសប្តាហ៍ ក្រោមប្រធានបទ Electrocardiogram Basic (ECG basic) ដែលធ្វើបទបង្ហាញដោយលោកវេជ្ជបណ្ឌិត ខឿន សក្តិសុគន្ធ ប្រធានផ្នែកជំងឺឆ្លង មន្ទីរពេទ្យបង្អែកខេត្តកោះកុង ។
មន្ទីរពេទ្យតែងតែរៀបចំវគ្គបណ្តាលនេះជាប្រចាំ ក្នុងគោលបំណងរំលឹក និងចែករំលែក ចំនេះដឹងគ្នាទៅវិញទៅមកទាក់ទងនឹងបច្ចេកទេសវេជ្ជសាស្ត្រក្នុងការធ្វើរោគវិច្ឆ័យ ការថែទាំ ព្យាបាល ជាពិសេសបច្ចេកទេសវេជ្ជសាស្ត្រដែលត្រូវបានធ្វើបច្ចុប្បន្នភាពថ្មីៗ ដើម្បីពង្រឹង និងបង្កើនសមត្ថភាពក្រុមគ្រូពេទ្យយើង ក្នុងការបម្រើសេវាសុខភាពជូនប្រជាជនឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាព ។

អត្ថបទទាក់ទង