លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុកបូទុមសាគរបានកិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលបូទុមសាគរ នៅសាលប្រជុំ (ខ) សាលាស្រុកបូទុមសាគរ ដោយមានការចូលរួមពី លោក លោកស្រីអនុប្រធាន និងសមាជិក គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក សរុបចំនួន២០នាក់ ស្រី០២នាក់ ។
ដែលមានរបៀបវារ:ដូចខាងក្រោម:
១-ពិនិត្យ ពិភាក្សា និងតាមដានលើសកម្មជនតវ៉ាដីធ្លី និងក្រុមនៅពីក្រោយខ្នង។
២-ពិនិត្យ ពិភាក្សា លើការរៀបចំការសន្តិសុខ សណ្ដាប់ធ្នាប់ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម។
៣-ផ្សេងៗ
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
====================
ថ្ងៃសៅរ៍ ១០ កើត ខែពិសាខ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣
ខែមេសា 29, 2023











