រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ សម្រាប់ខែមេសា ឆ្នាំ២០២៣ កិច្ចប្រជុំសាមញ្ញលើកទី១១ ឆ្នាំទី១ អាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំប៉ាក់ខ្លង

នៅសាលាឃុំប៉ាក់ខ្លង មានបើកកិច្ចប្រជុំគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ សម្រាប់ខែមេសា ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពីលោក ជំទាវ ចេង វន្នី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្ដី និងកុមារខេត្តកោះកុង និងលោកជំទាវ កែវ នី សមាជិកក្រុមប្រឹក្សាខេត្តកោះកុង និងកិច្ចប្រជុំសាមញ្ញលើកទី១១ ឆ្នាំទី១ អាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំប៉ាក់ខ្លង ដឹកនាំដោយលោក ថូវ ប៊ុនកេ មេឃុំប៉ាក់ខ្លង ។
នៅសាលាឃុំប៉ាក់ខ្លង
ថ្ងៃពុធ ៧កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦
ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣

អត្ថបទទាក់ទង