/ / /

រដ្ឋបាលឃុំកណ្ដោល បានរៀបចំបើកកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំ លើកទី១១ឆ្នាំទី១ អាណត្តិទី៥ ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក ហ៊ុយ សំណាង មេឃុំកណ្ដោល និងជាប្រធានក្រុមប្រឹក្សាឃុំ

រដ្ឋបាលឃុំកណ្ដោល បានរៀបចំបើកកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំ លើកទី១១ឆ្នាំទី១ អាណត្តិទី៥ ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក ហ៊ុយ សំណាង មេឃុំកណ្ដោល និងជាប្រធានក្រុមប្រឹក្សាឃុំ ដោយមានការអញ្ជើញចូលរួមពី លោក-លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ  ប្រធានសហគមន៍   ជំនួយការឃុំ លោក លោកស្រីមេភូមិទាំង៥ នាយកសាលាសរុប ២១នាក់ស្រី០៥នាក់

ក្រោមរបៀបវារះដូចខាងក្រោម

១.ការបើកកិច្ចប្រជុំ និងមិតិស្វាគមន៍

២. ពិនិត្យកូរ៉ុមនិងសមាសភាពចូលរួមប្រជុំ

៣. ពិនិត្យពិភាក្សានិងអនុម័សេចក្ដីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញ

៤. ពិនិត្យ ពិភាក្សាអនុម័ត លើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកមុន

៥.ពិនិត្យ ពិភាក្សានិងអនុម័តសេចក្តីព្រាងរបាយការណ៍លទ្ធផលការងាររដ្ឋបាលឃុំ

៦. ផ្សព្វផ្សាយ អំពីការប្រមូលបញ្ហាតម្រូវការ និងដំណោះស្រាយតាមបណ្ដាភូមិទាំង៥។

៧. ទិសដៅ និងផែនការអនុវត្តការងារ

-ជម្រុញការចុះបញ្ជីអាត្រានុកូលដ្ឋាគ្រប់ប្រភេទ

-បន្តការផ្សព្វផ្សាយ និងជម្រុញឱ្យប្រជាពលរដ្ឋមកចាក់វ៉ាក់សាំងដូសជម្រុញ(ការពារជំងឺកូវីត១៩)

៨. បញ្ហាផ្សេងៗ

-ការផ្សព្ផ្សាយព័ត៌មាន និងសភាពការណ៍ថ្មីៗ

-ការអវត្តការងាររបស់ក្រុមប្រឹក្សាឃុំ

-ការងារសន្តិសុខសណ្តាប់ធ្នាប់សង្គតាមមូលដ្ឋាន

-បញ្ហាប្រឈមតាមភូមិ

៩- មិតិបូកសរុបលទ្ធផលនៃកិច្ចប្រជុំ និងប្រកាសបិទអង្គប្រជុំ ប្រកាសជូនព័ត៌មានអំពីកាលបរិច្ឆេទប្រជុំលើកក្រោយ

ប្រភព:រដ្ឋបាលឃុំកណ្តោល

—————————————

ថ្ងៃអង្គារ ៦ កើត ខែពិសាខ ឆ្នាំថោះ

បញ្ចស័ក ពុទ្ធសករាជ ២៥៦៦

ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣

មេសា 25, 2023

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកស្រែអំបិល/
    19/06/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក ចាត់លោក សួស ម៉ៅ នាយករដ្ឋបាលសាលាស្រុក និងលោក អន មករា ប្រធានការិយាល័យគ្រប់គ្រងធនធានមនុស្ស អញ្ជើញចូលរួម កិច្ចប្រជុំផ្សព្វផ្សាយអំពីគោលការណ៍ បែបបទ និងវិធីសាស្ត្រក្នុងការប្រមូលទិន្នន័យ និងព័ត៌មាន អត្តសញ្ញាណសមាជិកក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់អាណត្តិសម្រាប់ការគិតគូររៀបចំ ផ្តល់ប្រាក់សោធននិវត្តន៍ជូនដល់សមាជិកក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិដែលបាន ជាប់ឆ្នោត និងបំពេញការងារលើសពី ៣អាណត្តិឡើង

  • រដ្ឋបាលស្រុកស្រែអំបិល/
    19/06/2026

    លោក ហុង ប្រុស  អភិបាលរងស្រុក តំណាង លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល ដឹកនាំកិច្ចប្រជុំ ពិភាក្សាពិនិត្យលើការផ្ទេរសិទ្ធិដីធ្លី ០១កន្លែងស្ថិតនៅ ភូមិតានី ឃុំជីខលើ

  • មន្ទីរកិច្ចការនារី/
    19/06/2026

    លោកស្រី សុខ សុធាវី ប្រធានមន្ទីរ និងក្រុមការងារមន្ទីរកិច្ចការនារីខេត្ត សហការជាមួយមន្ទីរសង្គមកិច្ច ខេត្ត មេភូមិ ជំនួយការភូមិ អ្នកទទួលបន្ទុកកិច្ចការនារី និងកុមារ សង្កាត់ដងទង់ បានសម្របសម្រួលជួយ ដល់កុមារីរងគ្រោះ (ពិនិត្យសុខភាព នៅមន្ទីរពេទ្យខេត្ត ផ្តល់សម្ភារសិក្សា កង់ សម្រាប់ជិះទៅរៀន)

  • ហេង គីមឆន/
    19/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានទទួលជួប ឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុនជេតស៍គ្រុប ដើម្បីពិភាក្សាការងារមួយចំនួន

  • រដ្ឋបាលស្រុកបូទុមសាគរ/
    19/06/2026

    លោក នៅ វុទ្ធី នាយករដ្ឋបាល សាលាស្រុកបូទុមសាគរ និងលោក យីង វណ្ណឌី ប្រធានកាល័យគ្រប់គ្រងធនធានមនុស្សបានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយអំពីគោលការណ៍ បែបបទ និងវិធីសាស្រ្តក្នុងការប្រមូលទិន្នន័យសមាជិកក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់អាណត្តិសម្រាប់ការគិតគូរៀបចំផ្ដល់ប្រាក់សោធននិវត្តន៍ ជូនដល់សមាជិកក្រុមប្រឹក្សាថ្នាក់ក្រោមជាតិដែលបានជាប់ឆ្នោតនិងបំពេញការងារចាប់ពី ៣ អាណត្តិឡើង

  • ហេង គីមឆន/
    19/06/2026

    លោក អ៊ួង សំអឿន ប្រធានផ្នែក និងលោក ពេជ្រ បញ្ញាវុធ អនុប្រធានផ្នែកច្បាប់ និងស៊ើបអង្កេតនៃការិយាល័យ ប្រជាពលរដ្ឋខេត្ត បានចុះបើកប្រអប់សំបុត្រ នៅស្រុកបូទុមសាគរ និងស្រុកស្រែអំបិល ដើម្បីប្រមូលពាក្យបណ្ដឹង និងព័ត៍មានផ្សេងៗពីប្រជាពលរដ្ឋ ចំនួន ១២ប្រអប់ ជាលទ្ធផល មិនទទួលបានលិខិត