លោក ហាក់ ស៊ីម អភិបាលរងស្រុកមណ្ឌលសីមា បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពីការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ និងសកម្មភាព និងការរៀបចំភ្នាក់ងារសន្តិសុខបោះឆ្នោត ក្នុងយុទ្ធនាការ ការពារដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ។
ក្រោមអធិបតីភាព លោក ហាក់ ឡេង អភិបាលរង នៃគណ:អភិបាលខេត្តកោះកុង នៅសាលប្រជុំលេខាធិការដ្ឋាននៃគណ:កម្មការរៀបចំការបោះឆ្នោត ខេត្តកោះកុង
ថ្ងៃព្រហស្បតិ៍ ១កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣