រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុក លោកស្រី ស្រី ពិនសោភា អភិបាលរងស្រុក បានចូលរួមវគ្គបណ្ដុះបណ្ដាលរំលឹកឡើងវិញ ស្ដីពីការអនុវត្តផែនការយុទ្ធសាស្រ្តគណនេយ្យភាពសង្គមដល់មន្ត្រីបង្គោលក្រុង ស្រុក និងអ្នកពាក់ព័ន្ធ

លោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុក លោកស្រី ស្រី ពិនសោភា អភិបាលរងស្រុក សមាជិកក្រុមប្រឹក្សាស្រុក ២រូប លោកស្រីនាយករងរដ្ឋបាល លោក លោកស្រីប្រធានការិយាល័យ អង្គភាពចំណុះសាលាស្រុក មេឃុំទាំងបី មណ្ឌលសុខភាពទាំងពីរ និងនាយកសាលាបឋមសិក្សា នៃស្រុកមណ្ឌលសីមា បានចូលរួមវគ្គបណ្ដុះបណ្ដាលរំលឹកឡើងវិញ ស្ដីពីការអនុវត្តផែនការយុទ្ធសាស្រ្តគណនេយ្យភាពសង្គមដល់មន្ត្រីបង្គោលក្រុង ស្រុក និងអ្នកពាក់ព័ន្ធ ក្រោមអធិបតីភាព លោក ស្រេង ហុង អភិបាលរង នៃអភិបាលខេត្តកោះកុង ។
នៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ
ថ្ងៃព្រហស្បតិ៍ ១កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣
វេលាម៉ោង៨:០០នាទីព្រឹក

អត្ថបទទាក់ទង